ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
នាយកដ្ឋានប៉ូលិសក្នុងតំបន់និយាយថា សិស្ស៨នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសនៅពេលដែលបុរសម្នាក់វាយប្រហារលើសាលារៀនមួយក្នុងខេត្តហ៊ូប៉ីកណ្តាលប្រទេសចិន។ ការវាយប្រហារនោះកើតឡើងនៅថ្ងៃច័ន្ទក្នុងសាលាបឋមសិក្សាឆាវយ៉ាងប៉ូក្នុងទីក្រុងហ៊ូប៉ី។ អ្នកវាយប្រហារមានឈ្មោះថា យូ អាយុ៤០ឆ្នាំត្រូវប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុ។ ចំណែកឯក្មេងៗត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ៕