ប៉ូលិសទីក្រុងប៉ារីសចាប់ខ្លួនអ្នកតវ៉ាអាវលឿងចំនួន៨៩នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩

បាតុកររាប់ពាន់នាក់បានដើរក្បួននៅទូទាំងប្រទេសបារាំងដែលមានរយៈពេល៤៣សប្តាហ៍​ជាប់ៗគ្នានៃបាតុកម្មរបស់ក្រុមអ្នកតវ៉ាអាវលឿង ប្រឆាំងនឹងគោលនយោបាយ​សេដ្ឋកិច្ចរបស់​ប្រធានាធិបតីលោក Emmanuel Macron។ ប៉ូលិសបានឃាត់ខ្លួនក្រុមបាតុករចំនួន៨៩នាក់នៅ​ក្នុងរដ្ឋធានីប៉ារីសដោយនិយាយនៅលើបណ្តាញសង្គម Twitter ថា ការហែក្បួនរបស់ពួកគេ​គឺខុស​ច្បាប់។ ប្រព័ន្ធផ្សព្វផ្សាយបារាំងរាយការណ៍ថាក្រុមអ្នកតវ៉ាអាវលឿងកំពុងព្យាយាមតវ៉ានៅជិត Champs Elysee ដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរនៅក្នុងនិទាឃរដូវ បន្ទាប់ពីទីនេះ​បានក្លាយជាចំណុចក្តៅសម្រាប់ការប្រមូលផ្តុំតវ៉ាដែលមានលក្ខណស្រដៀងគ្នា​នោះ។ មនុស្ស៨០០នាក់​នាំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីក្នុងទីតាំងផ្សេងទៀតផងដែរ។ ការធ្វើបាតុកម្ម​ដ៏ធំបំផុតក្នុងថ្ងៃនោះគឺនៅភាគខាងត្បូងនៃទីក្រុង Montpellier ដែលមនុស្សជាង២,០០០នាក់​បានធ្វើការតវ៉ាតាមដងផ្លូវ។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកបាតុករ​មួយចំនួន​ដែលបាន​គប់ដុំថ្ម និងស្រាក្រឡុក Molotov cocktails។ ឡានប៉ូលិសទទេមួយគ្រឿងត្រូវដុតចោលផងដែរ។ នៅ Normandy Rouen មនុស្ស២៦នាក់ត្រូវចាប់ខ្លួន និង១០០នាក់ទៀតត្រូវជាប់ឈ្មោះពាក់ព័ន្ធ​ដោយសារតែពួកគេមិនគោរពបម្រាមរបស់ទីក្រុងក្នុងការធ្វើបាតុកម្មនៅទីប្រជុំជននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here