
ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
ប៉ូលិសហូឡង់បានប្រកាសនៅថ្ងៃទី៩នេះថាមានឧប្បត្តិហេតុបាញ់ប្រហារមួយកើតឡើងនៅ Dordrecht ភាគនិរតីប្រទេសហូឡង់បង្កឲ្យមនុស្ស៣នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់។ អ្នកស្លាប់មានកូនក្មេងអាយុ៨ឆ្នាំ និងក្មេងអាយុ១២ឆ្នាំ និងបុរសម្នាក់ជាមន្ត្រីប៉ូលិសអាយុ៣៥ឆ្នាំ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមនុស្ស៣នាក់ដែលស្លាប់គឺជាឪពុក ម្តាយ និងកូនៗ ហើយបុរសនោះបានធ្វើអត្តឃាតខ្លួនឯង។ ប៉ូលិសក៏ជឿជាក់ថាមានបញ្ហាកើតឡើង នៅក្នុងក្រុមគ្រួសារនៅពីក្រោយរឿងឃាតកម្មមួយនេះ។ មានព័ត៌មានថាមានការបាញ់កាំភ្លើងកើតមាននៅក្នុងផ្ទះ ហើយអ្នករងរបួសធ្ងន់គឺជាម្តាយ។ ទីក្រុង Dordrecht គឺជាទីក្រុងភាគអាគ្នេយ៍នៃទីក្រុង Rotterdam ដែលជាទីក្រុងធំទី២នៅប្រទេសហូឡង់៕
