នាយករដ្ឋមន្រ្តីទួរគីមានប្រសាសន៍ថាអាមេរិកគាំងដំណើរការតំបន់សុវត្ថិភាពនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសទួរគីលោក មេឡុត កាវុសុលូ មានប្រសាសន៍នៅថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន​កំពុង​ជាប់គាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងដើម្បីបង្កើតតំបន់សុវត្ថិភាពមួយនៅភាគខាងជើងប្រទេសស៊ីរី។ ថ្លែងនៅក្នុងទីក្រុងអង់ការ៉ាលោក កាវុសុលូ មានប្រសាសន៍ថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក​ចំពោះ​កិច្ច​ព្រមព្រៀងនេះគឺពុំមានការពេញចិត្តទេហើយជំហានដែលអាមេរិកអនុវត្តគឺមានតែការអះអាង​ប៉ុណ្ណោះ​។ សម្ព័ន្ធមិត្តណាតូយល់ព្រមបង្កើតតំបន់មានសុវត្ថិភាព នៅតាមព្រំដែនភាគខាងត្បូង​ប្រទេស​ទួរគី និងបោសសំអាតតំបន់របស់យុទ្ធជន YPG ឃឺដស៊ីរី។ ភ្នាក់ងារព័ត៌មានរាយការណ៍ថា នៅថ្ងៃ​អាទិត្យ​កងទ័ពទួរគី និងសហរដ្ឋអាមេរិកអនុវត្តការល្បាតលើដែនដីយោធារួមគ្នាលើកដំបូង​របស់ពួកគេ​នៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here