ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩
នៅពេលហេតុការណ៍តវ៉ារបស់ទីក្រុងហុងកុងកាន់តែធ្ងន់ធ្ងរទៅៗ គ្រូគង្វាលម្នាក់ និងក្រុមអ្នកស្ម័គ្រចិត្តភាគច្រើនជាគ្រីស្ទាន កំពុងតែព្យាយាមបញ្ឈប់ការប៉ះទង្គិចគ្នាពីហេតុការណ៍នេះផងដែរ។ ក្រុមអ្នកស្ម័គ្រចិត្តការពារកុមារបានយកខ្លួនរវាងអ្នកតវ៉ា និងប៉ូលិស ក្នុងគោលបំណងសម្រុះសម្រួល។ ក៏ប៉ុន្តែកាន់តែលំបាក នៅពេលដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើងច្រើនជាងមុន នៅក្នុងហេតុការណ៍បាតុកម្មនេះចៀសមិនរួច អ្នកស្ម័គ្រចិត្តបានរកឃើញថា ខ្លួនឯងក៏បានឈានដល់អំពើហិង្សាផងដែរ។ វីដេអូថតដោយលោក Tessa Wong និងលោក Grace Tsoi៕









