ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩
យ៉ាងហោចណាស់មានមនុស្ស ៤នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រគីមីមួយស្ថិតក្នុងតំបន់ស្វយ័តក្វាងស៊ីចុងភាគខាងត្បូងប្រទេសចិន។ ហេតុការណ៍នោះកើតឡើងនៅថ្ងៃអង្គារ។ អ្នករងរបួសធ្ងន់ ២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្រោយពីឧប្បត្តិហេតុនៅទីក្រុងយូលីន។ គេពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៃការផ្ទុះនៅឡើយទេ។ វីដេអូនៅកន្លែងកើតហេតុបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញដូចជាគ្មានអ្វីនោះទេ ហើយអគាររោងចក្រនៅតែដដែល។ គេរាយការណ៍ថា ប្រតិបត្ដិការជួយសង្គ្រោះនៅតែមានដំណើរការនៅឡើយ ខណៈដែលអាជ្ញាធរកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមពីការផ្ទុះនេះ៕









