ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩
ប្រធានាធិបតីលោកបាសា អាល់អាសាដមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសស៊ីរីនឹងគាំទ្រដល់ក្រុមអ្នកប្រយុទ្ធឃឺដនៅភាគឥសាននៃប្រទេសដើម្បីប្រឆាំងជាមួយនឹងទាហានទួគី និងក្រុមគាំទ្ររបស់ទួគី។ លោកមានប្រសាសន៍នៅក្នុងវីដេអូរឃ្លីបមួយថា “យើងត្រៀមគាំទ្រដល់ក្រុមណា ដែលធ្វើការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសទួគី”។ លោកប្រាប់ដល់កងទ័ពរដ្ឋាភិបាលនៅជួរមុខក្នុងខេត្តអ៊ីដលីបថា “នេះមិនមែនជាការសម្រេចចិត្តលើផ្នែកនយោបាយទេ…យើងមិនទាន់ធ្វើការសម្រេចចិត្តលើគោលការណ៍នយោបាយណាមួយនៅពេលនេះទេ” ។ វាជាកាតព្វកិច្ចរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចជាតិ”។ ទីក្រុងអានការ៉ា និងក្រុមកម្លាំងគាំទ្ររបស់ខ្លួនបើកការវាយប្រហារឆ្លងកាត់ព្រំដែនប្រឆាំងនឹងពួកយុទ្ធជនឃឺដនៅភាគឥសាននៃប្រទេសស៊ីរីនៅថ្ងៃទី៩ ខែតុលា ក្រោយពីមានការប្រកាសដកខ្លួនចេញរបស់យោធាអាមេរិក៕









