សារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមបាតុកររក្សាការបិទផ្លូវជាច្រើនរបស់ពួកគេឆ្លងកាត់ប្រទេសលីបង់នៅថ្ងៃព្រហស្បតិ៍នេះ ខណៈចលនាតវ៉ាដែលមិនធ្លាប់មានពីមុនមករបស់ពួកគេទាមទារការផ្លាស់ប្តូរនយោបាយជាប្រព័ន្ធបានឈានចូលដល់សប្តាហ៍ទី ៣ របស់ខ្លួនហើយ។
ការគាំងចរាចរណ៍នៅលើផ្លូវធំៗជាច្រើន នៅពេលដែលក្រុមអ្នកតវ៉ាបានដំឡើងរបាំងដែក។ នៅក្នុងការដាក់សម្ពាធតាមផ្លូវជាច្រើននេះ លោកនាយករដ្ឋមន្រ្តី Saad Hariri ក៏ដាក់លិខិតលាលែងពីរដ្ឋាភិបាលរបស់លោកផងដែរកាលពីថ្ងៃអង្គារនេះ។
ការប្រកាសនេះបណ្តាលឱ្យមានការបន្ធូរបន្ថយការបិទផ្លូវរយៈពេលពីរសប្តាហ៍ដោយផ្លូវសំខាន់ៗមួយចំនួនត្រូវបានបើកអោយដំណើរការឡើងវិញផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩









