នៅថ្ងៃទី ៤ នៅផ្លូវ highway ក្បែរ Kusanti ភាគខាងជើងប្រទេសក្រិច បុរស ៤១នាក់ត្រូវបានគេរក ឃើញនៅលើក្នុងឡានដឹកទំនិញត្រជាក់។ អ្នកទាំងអស់គ្នាសុទ្ធតែជាបុរស ហើយត្រូវបានគេចាត់ទុក ថាជាជនជាតិអាហ្គានីស្ថាន។ ក្នុងឡានដឹកទំនិញត្រជាក់នោះជាកន្លែងដែលពិបាកដកដង្ហើម។
យោងតាមមន្រ្តីប៉ូលីសបានសង្ស័យលើរថយន្តដឹកទំនិញ ដែលគ្មានស្លាកយីហោ បានរកឃើញមាន ផ្ទុកមនុស្សនៅក្នុងឡាន។ បន្ទប់ទូទឹកកកនៅក្នុងឡាននោះមិនត្រូវបានបើកនៅពេលរកឃើញមានផ្ទុក មនុស្សទេ។ បុរសទាំង ៤១ នាក់នោះហាក់ដូចជាព្យាយាមរត់ឆ្លងដែនចូលទៅប្រទេសអ៊ឺរ៉ុប ដែលមកពី ប្រទេសទួរគី ហើយឆ្លងកាត់តាមប្រទេសក្រិច។
នៅអង់គ្លេសគេបានរកឃើញសាកសពជនជាតិវៀតណាមចំនួន ៣៩ នាក់ នៅក្នុងខែតុលា នៅក្នុង កុងតឺន័រទូទឹកកករបស់រថយន្តដឹកទំនិញមួយ។ នៅកំពង់ផែ Kare ភាគខាងជើងនៃប្រទេសបារាំង មនុស្ស ៨ នាក់ ដែលត្រូវបានគេចាត់ទុកថាជាជនជាតិអាហ្គានីស្ថានត្រូវបានគេរកឃើញនៅក្នុងទូ ទឹកកក៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩









