នៅថ្ងៃពុធ កម្លាំងបាតុកម្មប្រឆាំងរដ្ឋាភិបាលរីករាលដាលនៅរដ្ឋធានី និងភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ខណៈដែលទីក្រុងបាដាដប្រឈមនឹងសម្ពាធថ្មីនៅតាមដងផ្លូវ ហើយអង្គការសហប្រជាជាតិឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះបាតុកម្មមានរយៈពេលជាច្រើនសប្តាហ៍នោះ។ការតវ៉ាទាមទារចំពោះមេដឹកនាំថ្មីធ្វើឱ្យរង្គោះរង្គើដល់រដ្ឋធានី និងភាគខាងត្បូងតំបន់ស៊ីអ៊ីតអស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមបាតុករហាក់ដូចជាប្រឹងប្រែងក្រោកឈរធ្វើការប្រឆាំងជាថ្មី ក្រោយមេដឹកនាំធំរបស់និកាយស៊ីអ៊ីត លោកហ្គ្រេន អាយ៉ាតូឡាស់ អាលី សាកូមានប្រសាសន៍ថា ពួកគេមិនអាចវិលត្រឡប់ទៅផ្ទះដោយគ្មានកំណែទម្រង់គ្រប់គ្រាន់ទេ។ ភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថា ប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ (UNAMI) លោកស្រីហ្សីននីនហាន់នីស ផ្លេសឆេត គ្រោងនឹងថ្លែងទៅកាន់ក្រុមអ្នកនយោបាយសំខាន់ៗ និងសមាជិកសភាសង្ខេបស្តីពីកិច្ចប្រជុំរបស់លោកស្រីជាមួយលោកសាស្ការដែលគាំទ្រផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិដើម្បីអាចចេញផុតពីវិបត្តិនេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩









