ឆ្មាំសមុទ្របង់ក្លាដែសជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១២២ នាក់ពីការលិចទូក

0

ឆ្មាំសមុទ្របង់ក្លាជួយសង្គ្រោះជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន ១២២ នាក់ចេញពីឈូងសមុទ្របេងហ្គាល់ (Bengal) កាលពីថ្ងៃព្រហស្បតិ៍នេះ ខណៈពេលទូកដែលពួកគេជិះភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីដោយខុសច្បាប់នោះចាប់ផ្តើមលិចដោយសារបញ្ហាម៉ាស៊ីន។

លោកវរសេនីយ៍ទោ Saiful Islam និយាយកាលពីថ្ងៃសុក្រថា ក្រុមល្បាតរបស់យើងប្រញាប់ប្រញាល់ទៅទីនោះបន្ទាប់ពីមានការជូនដំណឹងដោយអ្នកនេសាទនៅឯសមុទ្រថា ទូកមួយលិចដោយសារតែម៉ាស៊ីនមិនដំណើរការ។ ឆ្មាំសមុទ្រជួយសង្គ្រោះស្ត្រីចំនួន ៥៨ នាក់បុរស ៤៧ នាក់និងកុមារ ១៧ នាក់ពីទូកដែលកំពុងលិចនោះ។

រហូតមកដល់ពេលនេះ ប៉ូលិស និងឆ្មាំសមុទ្របង់ក្លាដែសបានរារាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០ នាក់ពីការជួញដូរទៅប្រទេសម៉ាឡេស៊ី។ ជនភៀសខ្លួនទាំងនោះប្រថុយប្រថាននឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ដើម្បីស្វែងរកជីវិតប្រសើរជាងការស្នាក់នៅជំរុំដែលចង្អៀតនៅក្នុងប្រទេសបង់ក្លាដែស។ ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣ ម៉ឺននាក់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដោយសារតែការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ានៅឆ្នាំ ២០១៧ នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here