ភ្នាក់ងារសារព័ត៌មានSANA រាយការណ៍ថា មនុស្សចំនួន៥ នាក់ក្នុងនោះមានកុមារចំនួន ២នាក់ស្លាប់នៅពេលដែលយន្តហោះដ្រូនរបស់ទួរគីវាយប្រហារនៅជាយទីក្រុងថែល អាបាយ៉ាដ ដែលមានទីតាំងស្ថិតនៅភាគខាងជើងរដ្ឋរ៉ាចាប្រទេសស៊ីរីនៅថ្ងៃពុធ។ យោងតាមប្រភពភ្នាក់ងារព័ត៌មានបន្ថែមថា ជនរងគ្រោះទាំងអស់ស្ថិតនៅក្នុងរថយន្តរងការវាយប្រហារពីគ្រាប់កាំភ្លើង។ ព័ត៌មានគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញកើតឡើងនៅតំបន់ផ្សេងទៀតក្រោមការវាយប្រហារតាមអាកាស។ មុននេះទីភ្នាក់ងារសារព័ត៌មានឃឺដ Firat រាយការណ៍ថា ក្រុមឃឺដជាផ្នែកមួយនៃសម្ព័ន្ធមិត្តប្រជាធិបតេយ្យស៊ីរីប៉ះទង្គិចគ្នានៅភាគខាងជើងខេត្តរ៉ាចាជាមួយក្រុមប្រឆាំងប្រដាប់អាវុធដែលគាំទ្រខាងកងទ័ពទួរគី។ គេរាយការណ៍ពីអរិភាពនៅជាយក្រុងរ៉ាស អាល់ អ៊ីន ដែលជាទីក្រុងនៅជាប់ព្រំដែនរវាងប្រទេសទួរគី និងប្រទេសស៊ីរី។ យោធាទួរគីប្រើដ្រូនដើម្បីវាយប្រហារគោលដៅនៅលើដី។ ប៉ុស្តិ៍ទូរទស្សន៍ស៊ីគ្រប់គ្រងដោយរដ្ឋាភិបាលផ្សាយថា សង្កាតនៅក្នុងខេត្តអាឡិបប៉ូរងការបាញ់ផ្លោងពីគ្រាប់ផ្លោងចំនួន៥ ក្នុងសង្កាត់ អាល់ ហាមដានីយ៉ា។ រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីចំនួនគ្រោះថ្នាក់ច្បាស់នៅឡើយទេ។ ជាការឆ្លើយតបទៅនឹងការបំពានបទឈប់បាញ់នេះ កងទ័ពរដ្ឋាភិបាលស៊ីរីវាយប្រហារលើទីតាំងរបស់ក្រុមប្រដាប់អាវុធនៅសង្កាត់អាល់ រ៉ាស៊ីឌិននៅភាគខាងលិចនៃទីក្រុងអាឡិបប៉ូ៕
ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩