សភាប៉ូឡូញអនុម័តចៅក្រមជាច្រើនដែលមានវិវាទទៅតុលាការធម្មនុញ្ញ

0

សភានៃប្រទេសប៉ូឡូញជ្រើសរើសចៅក្រមថ្មីបីរូបទៅតុលាការរដ្ឋធម្មនុញ្ញដែលត្រូវតែងតាំងដោយគណបក្សកាន់អំណាចអភិរក្សនិយម ខណៈពេលចៅក្រមពីររូបទទួលការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង។ ការតែងតាំងគណៈកម្មាធិការតុលាការធម្មនុញ្ញដែលត្រូវបានអនុម័តកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះកំពុងបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីប្រព័ន្ធតុលាការរបស់ប៉ូឡូញ។ ប្រធានាធិបតីនៅតែត្រូវអនុម័តលើពួកគេដដែល។

ទីភ្នាក់ងារព័ត៌មាន AP និយាយថាភាពចម្រូងចម្រាសបំផុតគឺលោក Stanislaw Piotrowicz ដែលជាអតីតរដ្ឋអាជ្ញានៃរបបកុម្មុយនិស្ត និងជាស្ថាបត្យករនៃច្បាប់ដែលត្រូវជំរុញដោយគណបក្សច្បាប់ និងយុត្តិធម៍ដែលសហភាពអឺរ៉ុបអះអាងថាបំផ្លាញឯករាជ្យភាពរបស់តុលាការ។ លោកPiotrowicz បាត់បង់អាសនៈរបស់គាត់នៅក្នុងសភានៅក្នុងការបោះឆ្នោតខែតុលាមុននេះ។ មួយទៀតគឺលោកស្រី Krystyna Pawlowicz គឺជាអ្នកច្បាប់ និងជាអតីតសមាជិកសភានិយាយថាលោកស្រីនឹងចាកចេញពីនយោបាយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here