ប្រភពសន្តិសុខអ៊ីរ៉ាក់ និងពេទ្យបាននិយាយថាយ៉ាងហោចណាស់មនុស្ស៦នាក់ស្លាប់ និង១៥ នាក់រងរបួសនៅរដ្ឋធានីបាដាដដោយការបំផ្ទុះគ្រាប់បែកចំនួន៣លើកដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារនេះ។ ប្រភពបាននិយាយថាមនុស្ស៣នាក់បានស្លាប់ និង៥នាក់រងរបួសនៅភាគខាងជើងស្រុកShaab នៅពេលដែលម៉ូតូមួយគ្រឿងបានផ្ទុះឡើង។ ម៉ូតូទី២បានផ្ទុះឡើងស្ថិតនៅភាគនិរតីស្រុកBayaa បានសម្លាប់មនុស្ស២នាក់ និងរបួស៦នាក់ និងគ្រឿងផ្ទុះមួយគ្រាប់ផ្សេងទៀតបានផ្ទុះឡើងស្ថិតនៅភាគខាងកើតស្រុកBaladiyat បានសម្លាប់មនុស្សម្នាក់ និងរបួស៤នាក់៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩









