ជនជាតិអាល់ហ្សេរីរាប់ពាន់នាក់ដើរក្បួនទាមទារដើម្បីលុបចោលការបោះឆ្នោតប្រធានាធិបតី

0

ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់នៅអាល់ហ្សេរីដើរក្បួននៅថ្ងៃសុក្រដើម្បីទាមទារឱ្យការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយនេះត្រូវលុបចោលរហូតដល់កងសន្តិសុខចាស់ឃ្លាតឆ្ងាយ ហើយកងទ័ពឈប់ធ្វើនយោបាយទៀត។ ការដង្ហែក្បួនដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជាមួយនឹងការតវ៉ារយៈពេល ៤១ សប្តាហ៍ជាប់គ្នា។

សន្ទុះនៃចលនាតវ៉ាជាបន្តបន្ទាប់នេះបង្កជាបញ្ហាប្រឈមដ៏ធំដល់យោធាដែលជំរុញឱ្យការបោះឆ្នោតថ្ងៃទី ១២ ធ្នូជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយភាពជាប់គាំងរវាងអាជ្ញាធរ និងចលនាប្រឆាំងដែលគ្មានមេដឹកនាំ។ បន្ទាប់ពីការតវ៉ាចាប់ផ្តើមនៅក្នុងខែកុម្ភៈ កងទ័ពជំរុញមេដឹកនាំជើងចាស់ Abdelaziz Bouteflika ឱ្យលាឈប់ពីតំណែងកាលពីខែមេសាកន្លងទៅនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here