ការស្តារនីតិសម្បទាខុសឬទេ? ប៉ូលិសអង់គ្លេសបញ្ជាក់អត្តសញ្ញាណអ្នកវាយប្រហារនៅទីក្រុងឡុងដ៍ ការកាត់ទោសភេរវកម្ម និងការដោះលែងមុនពេលកំណត់

0

បុរសមានស្នាមចាក់ដ៏មុតស្រួចមួយ នៅលើស្ពានឡុងដ៍ ត្រូវប៉ូលិសស្គាល់អត្តសញ្ញាណ គឺលោកUsman Khan ត្រូវបានកាត់ទោសពីបទភេរវកម្ម។ ហើយអំពើហិង្សាដំបូងបានផ្ទុះឡើង នៅក្នុងព្រឹត្តិការណ៍ស្តារនីតិសម្បទាសង្គម ដែលលោកបានចូលរួម។

ស្នងការរងប៉ូលីសប៉ូលិសលោក Neil Basu បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “បុគ្គលរូបនេះត្រូវបានអាជ្ញាធរផ្តន្ទាទោសកាលពីឆ្នាំ២០១២ ពីបទឧក្រិដ្ឋភេរវកម្ម” ។

ហើយលោកក៏ត្រូវបានដោះលែងពីពន្ធនាគារ កាលពីខែធ្នូឆ្នាំ២០១៨ ដោយមានអាជ្ញាប័ណ្ណច្បាស់លាស់មួយ ដែលជាបណ្តាញនៃការស៊ើបអង្កេតនៅពេលនោះ អំពីការបង្កើតវិធីសាស្ត្រអនុវត្តការវាយប្រហារ។

អ្នកវាយប្រហារបានចូលរួមព្រឹត្តិការណ៍មួយ នៅពេលរសៀលថ្ងៃសុក្រ នៅសាល Fishmonger ក្នុងកម្មវិធីរៀនរួមគ្នា… ដែលយើងជឿជាក់ថាការវាយប្រហារនេះបានចាប់ផ្តើមនៅខាងក្នុងនោះ មុនពេលលោកចាកចេញពីអាគាររួចហើយបន្តទៅស្ពានឡុងដ៍ ។

អ្នកឈរមើលរួមទាំងអតីតទណ្ឌិតផ្សេងទៀត បានវាយលោក Usman Khan ទៅនឹងដី ហើយទីបំផុតលោកត្រូវគេបាញ់សម្លាប់ ដោយប៉ូលិសតបតទៅនឹងការវាយប្រហារនេះផងដែរ។

លោក Khan វ័យ២៨ឆ្នាំ មានទីលំនៅក្នុងតំបន់ Staffordshire ហើយពេលនេះប៉ូលិសកំពុងតែស្វែងរកទីលំនៅនៅទីនោះ។

ជាមួយនេះជំនួយការស្នងការបាននិយាយថា “គួរឱ្យសោកស្តាយណាស់ ចំពោះមនុស្ស២នាក់ ដែលមានបុរសម្នាក់ និងស្ត្រីម្នាក់ទៀត ត្រូវសម្លាប់កំឡុងពេលវាយប្រហារនេះផងដែរ” ។ និងមានមនុស្ស៣ នាក់ផ្សេងទៀត គឺបុរសម្នាក់ និងស្ត្រី២នាក់បានរងរបួស ហើយកំពុងស្ថិតនៅមន្ទីរពេទ្យនៅឡើយ។

រៀនជាមួយគ្នានេះ គឺជាក្រុមដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយលោកសាស្ត្រាចារ្យ Ruth Armstrong និងសាស្ត្រាចារ្យ Amy Ludlow នៅសកលវិទ្យាល័យ Cambridge ក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គមដោយធ្វើការប្រមូលផ្តុំមនុស្ស នៅក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ និងគ្រឹះស្ថានឧត្តមសិក្សា។

សាល Fishmonger ជាកន្លែងសម្រាប់ព្រឹត្តិការណ៍រៀនជាមួយគ្នា គឺគ្រាន់តែនៅខាងជើងនៃស្ពានទីក្រុងឡុងដ៍ ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធសន្យាភាពស្មោះត្រង់ដល់រដ្ឋអ៊ីស្លាម (IS អតីត ISIS) ដែលបានសម្លាប់មនុស្សចំនួន១១នាក់ កាលពីខែកក្កដាឆ្នាំ ២០១៧ ។

បើសិនជាគិតថាមិត្តរបស់អ្នកនឹងចាប់អារម្មណ៍ទេ? ចូមចែករំលែកអត្ថបទនេះ!

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here