ផ្ទុះគ្រាប់បែកផ្សែងនៅក្រុងចាកាតាធ្វើឲ្យមនុស្សចំនួនពីរនាក់រងរបួស

0

ស្នងការប៉ូលិសចាកាតាលោកហ្គាថត អីដឌី ប្រាម៉ូណូប្រាប់សន្និសីទកាសែតតាមទូរទស្សន៍ថា ការផ្ទុះមួយកើតឡើងនៅថ្ងៃអង្គារក្នុងឧទ្យានវិមានជាតិឥណ្ឌូនេស៊ីធ្វើឱ្យបុគ្គលិកយោធាចំនួនពីរនាក់រងរបួសហើយហេតុការណ៍នោះទំនង ជាកើតឡើងដោយសារគ្រាប់បែកដៃ។ លោកអ៊ីកូម៉ាជីយ៉ូណូមេបញ្ជាការយោធានៅក្រុងចាកាតាមានប្រសាសន៍ថា នាយទាហានរងរបួសទាំង ២នាក់កំពុងធ្វើសមយុទ្ធនៅឧទ្យាននោះ ខណៈដែលការផ្ទុះនោះគឺជាលទ្ធផលនៃការវាយប្រហារ។ នៅពេលសួរថា ការផ្ទុះគឺជាលទ្ធផលនៃការវាយប្រហារឬយ៉ាងណា លោកប្រាម៉ូណូឆ្លើយតបថា “យើងមិនទាន់អាចសន្និដ្ឋានបានទេ ពីព្រោះយើងកំពុងធ្វើការស៊ើបអង្កេតនៅឡើយ”៕

ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here