មន្ត្រីប៉ូលិសកំពូលក្រុងចាកាតាមានប្រសាសន៍ថា ការផ្ទុះគ្រាប់បែកដ៏គួរឲ្យសង្ស័យមួយកើតឡើងនៅថ្ងៃអង្គារក្នុងឧទ្យាន National Monument របស់ប្រទេសឥណ្ឌូនេស៊ី។ ទីតាំងកើតហេតុស្ថិតនៅក្បែរវិមានប្រធានាធិបតីនៅកណ្តាលទីក្រុងចាកាតា បណ្តាលឲ្យមន្ត្រីយោធាយ៉ាងតិចពីរនាក់រងរបួស។ អ្នកនាំពាក្យប្រធានាធិបតីមានប្រសាសន៍ថា លោកប្រធានាធិបតីចូកូ វីឌូឌូ ពុំ ស្ថិតក្នុងវិមាននេះទេខណៈពេលដែលមានការផ្ទុះកើតឡើង។ ក្រោយពេលកើតហេតុភ្លាមៗ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ការផ្ទុះនេះបណ្តាលមកពីការវាយប្រហាររបស់ក្រុមនិកាយ ឬក៏យ៉ាងណានោះទេ។ យ៉ាងណាមិញ ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោកបានកំពុងទទួលរងនូវការបះបោរជាថ្មីពីកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធក្នុងស្រុកនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។មេប៉ូលិសក្រុងចាកាតាលោកហ្គាថត អ៊ីដឌី ប្រាម៉ូណូ ប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយថា គេសង្ស័យថាការផ្ទុះនៅទីធ្លាឧទ្យាននេះបង្កឡើងដោយគ្រាប់បែកផ្សែង ហើយជនរងគ្រោះជាមន្ត្រីយោធាពីរនាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបន្ថែមថា ការផ្ទុះនេះកើតឡើងនៅវេលាម៉ោង ៧និង ១៥នាទីព្រឹក (ខាងជើង) នៅភាគខាងជើងនៃឧទ្យាននេះ ដែលគេចាត់ទុកថាជាហេតុការណ៍បង្កឡើងដោយគ្រាប់បែកដៃ។ ទន្ទឹមគ្នាផងដែរ មេបញ្ជាការយោធាក្រុងចាកាតា លោកអ៊ីកូ ម៉ាហ្គយ៉ូណូ បន្ថែមថា មន្ត្រីរងរបួសទាំងពីរនាក់កំពុងបំពេញតួនាទីនៅឧទ្យាននេះអំឡុងពេលកើតហេតុ។ នៅពេលសួរថា ការផ្ទុះនេះគឺជាលទ្ធផលនៃការវាយប្រហារ ឬយ៉ាងណានោះ លោកប្រាម៉ូណូឆ្លើយតបថា “យើងមិនទាន់ហ៊ានអះអាងទេពីព្រោះយើងកំពុងធ្វើការស៊ើបអង្កេត”។ នៅខែមុន មនុស្សចំនួន ៦នាក់រងរបួសក្រោយពីនិស្សិតអាយុ២៤ឆ្នាំម្នាក់បំផ្ទុះខ្លួនឯងនៅខាងក្រៅទីស្នាក់ការប៉ូលិសក្នុងទីក្រុង Medan។ ការវាយប្រហារនោះមានទំនាក់ទំនងទៅនឹងក្រុម Jamaah Ansharut Daulah (JAD) ដែលជាសម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេស។ នៅខែតុលា ជនជាប់ចោទអ៊ីស្លាមនិយមម្នាក់ធ្វើការចាក់ និងបង្ករបួសស្នាមដល់អតីតរដ្ឋមន្ត្រីសន្តិសុខ លោកវ៉ានថូនៅទីតាំងមួយក្នុងអគារសាកលវិទ្យាល័យមួយ។ លោកវីវ៉ាប្រើឈ្មោះតែមួយដូចជាប្រជាជនឥណ្ឌូនេស៊ីត្រូវធ្វើការវះកាត់ជាច្រើនកន្លែង ប៉ុន្តែក្រោយមកគាត់ក៏បានចេញពីមន្ទីរពេទ្យ៕
ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩