ក្រុមអ្នកស៊ើបអង្កេតបញ្ចប់ការស៊ើបអង្កេតលើការធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងមូស្គូដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤១ នាក់។ អាជ្ញាធរកំពុងចោទប្រកាន់ទៅលើ Pilot យន្តហោះ Denis Yevdokimov ជាមួយនឹងប្រតិបត្តិការមិនត្រឹមត្រូវនៃការគ្រប់គ្រងយន្ដហោះក្នុងអំឡុងពេលចុះចត។
SSJ-100 ប្រតិបត្តិការដោយក្រុមហ៊ុន Aeroflot មានគោលដៅទៅ Murmansk នៅថ្ងៃទី ៥ ខែឧសភាប្រហែល ៣០ នាទីបន្ទាប់ពីចាកចេញវាក៏វិលត្រឡប់ទៅអាកាសយានដ្ឋានវិញដើម្បីធ្វើការចុះចតជាបន្ទាន់ និងផ្ទុះតែម្តង។ យន្តហោះនេះមានអ្នកដំណើរ ៧៣ នាក់និងសមាជិកនាវិក ៥ នាក់នៅលើយន្តហោះ។ មនុស្ស ៤០ នាក់ស្លាប់និង ១០ នាក់រងរបួស។
លោក Yevdokimov ដែលជាកាពីតែនរបស់ Sukhoi Superjet-100 សារភាពថាមិនមានកំហុសក្នុងការរំលោភលើបទបញ្ជាសន្តិសុខឡើយ។ មេធាវី Natalya Mitusova និយាយថាសំណើរការផ្សះផ្សាឡើងវិញដែលត្រូវបានដាក់ដោយក្រុមការពារក្តីរបស់អ្នកបើកយន្តហោះត្រូវបដិសេធ។
ប្រធាននាយកផ្នែកកោសល្យវិច្ច័យនៅគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីលោកZigmund Lozhisនិយាយថាអ្នកស្លាប់ភាគច្រើននៅលើយន្តហោះ SSJ-100 មិនមែនដោយសារផលប៉ះពាល់នោះទេប៉ុន្តែបណ្តាលមកពីផ្សែងដែលមានគ្រោះថ្នាក់ពីការដុតប្លាស្ទិកទៅវិញទេ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩