សហរដ្ឋអាមេរិកផ្តល់ទឹកប្រាក់ចំនួន ១០៥ លានដុល្លារជាជំនួយយោធាដល់ប្រទេសលីបង់ និងកោតសរសើរការឆ្លើយតបរបស់កងទ័ពចំពោះការតវ៉ា

0

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសាទរចំពោះកងទ័ពលីបង់ប៉ុន្មានម៉ោងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាដែលមានតម្លៃ ១០៥ លានដុល្លារដល់ប្រទេសលីបង់។ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោនមន្ត្រីម្នាក់ដែលមិនត្រូវគេស្គាល់អត្តសញ្ញាណនិយាយថាកងទ័ពលីបង់ឆ្លើយតបជាលក្ខណៈគួរឱ្យចាប់អារម្មណ៍ចំពោះការតវ៉ាដែលផ្ទុះឡើងនៅក្នុងប្រទេសលីបង់កាលពីថ្ងៃទី ១៧ ខែតុលា។

មន្រ្តីស្ថានទូតអាមេរិកប្រាប់នៅថ្ងៃអង្គារថាជំនួយយោធាចំនួន ១០៥ លានដុល្លារពីសហរដ្ឋអាមេរិកដល់កងទ័ពត្រូវធ្វើឡើងដោយការត្រួតពិនិត្យដើម្បីធានាថា ជំនួយនេះមិនផ្តល់ផលប្រយោជន៍ដល់សត្រូវរបស់ក្រុងវ៉ាស៊ីនតោន។ របាយការណ៍មុនៗនិយាយថាទីក្រុងវ៉ាស៊ីនតោនក៏បញ្ចេញជំនួយយោធាចំនួន ១០៥ លានដុល្លារដល់កងទ័ពលីបង់ភ្លាមៗមុនថ្ងៃបុណ្យ Thanksgiving ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here