មេដឹកនាំរបស់កូរ៉េខាងជើងជិះសេះសជាថ្មីម្តងទៀតហើយដំណើរទស្សនកិច្ចទៅកាន់ភ្នំផែទូ (Mount Paektu)

0

ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុននាពេលថ្មីៗនេះទៅកាន់ភ្នំផែតាទូ (Mount Paektu) ដើម្បីទស្សនាតំបន់ប្រវត្តិសាស្រ្តប្រហែលជាមិនមានអ្វីដែលគួរអោយកត់សំគាល់ទេ ប៉ុន្តែសម្រាប់រូបភាពដ៏ស្រឡាំងកាំងដែលបង្ហាញនោះគឺលោកគីមនៅលើខ្នងសេះសដែលនាំផ្លូវឆ្លងកាត់លើព្រិល។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បញ្ចេញរូបថត ៧១ សន្លឹកដែលបង្ហាញពីអ្វីដែលហាក់ដូចជាសកម្មភាពគ្រប់ជំហាននៃដំណើររបស់មេដឹកនាំកូរ៉េខាងជើងទៅកាន់ភ្នំនេះ។ អមដំណើរដោយមន្ត្រីជាន់ខ្ពស់យោធា និងគណបក្សជាច្រើននាក់ដែលជិះសេះក្នុងដំណើរនោះ លោកគីមក៏មើលកន្លែងប្រយុទ្ធបដិវត្តនៅតំបន់នេះយ៉ាងល្អិតល្អន់កាលពីថ្ងៃអង្គារនេះផងដែរ។

ដោយសារតែទេសភាពស្អាតបែបនេះ លោកគីមអំពាវនាវឱ្យមានដំណើរកម្សាន្តរដូវរងារបន្ថែមទៀតនៅលើភ្នំនេះដោយទាមទារឱ្យមានការធ្វើបែបនេះមិនមែនជាដំណើរស្វែងរកមើលអ្វីនោះទេ ប៉ុន្តែ “នៅក្នុងវិធីដ៏សំខាន់មួយដើម្បីជួយអ្នកចូលរួមពិសោធដោយផ្ទាល់ពីរបៀបនៃការរស់នៅដ៏វេទនាយ៉ាងលំបាក”និងការស៊ូទ្រាំដោយទ័ពព្រៃជួបប្រទះនោះ។

លោកគីមហាក់ដូចជាបានភ្លក្សរសជាតិនៃជីវិតពនេចរដោយខ្លួនគាត់ផ្ទាល់ដែលរូបថតមួយសន្លឹកបង្ហាញគាត់ហ៊ុំព័ទ្ធដោយក្រុមមន្រ្តីនៅឯកន្លែងអាំងភ្លើងបណ្តោះអាសន្ន។ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះមិនមែនជាការជិះសេះលើភ្នំលើកដំបូងរបស់លោកគីមនៅលើភ្នំផូទូទេ។ ត្រលប់ទៅខែតុលាវិញនោះ វាមានរូបថតស្រដៀងគ្នានេះដែលមានន័យទៅលើគោលនយោបាយរបស់ក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here