ក្រុមអ្នកតវ៉ាវ័យជំទង់ចូលរួមបាតុកម្មបានកាន់តែខ្លាំងឡើង នៅទីក្រុងហុងកុង ដោយមានមនុស្សរាប់រយនាក់ នៅតាមបរិវេណសាកលវិទ្យាល័យ នៅអំឡុងពេលឡោមព័ទ្ធសាកលវិទ្យាល័យ Polytechnic University កាលពីថ្មីៗនេះ។
អ្នកចិត្តសាស្រ្តបានព្រមានថា ការតវ៉ានេះបានជះឥទ្ធិពលអាក្រក់ដល់ក្មេងជំទង់ដទៃទៀត។ ពួកគេនិយាយថា ពួកគេគឺជាផ្នែកមួយនៃមនុស្សជំនាន់ថ្មីនៅទីក្រុងហុងកុង ដែលខុសគ្នាឆ្ងាយពីយុវជននៅបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត។
វីដេអូថតដោយលោក Nick Beake, លោក Joe Phua និងលោក Joyce Liu ៕
ប្រភព BBC ចុះផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩