លោក Lavrov និយាយថា រុស្ស៊ីនឹងឆ្លើយតបរាល់ការដាក់ពង្រាយកាំជ្រួចមីស៊ីលថ្មីណាមួយរបស់អាមេរិក

0

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergey Lavrov និយាយកាលពីថ្ងៃសុក្រថាប្រទេសរុស្ស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបចំពោះការដាក់ពង្រាយមីស៊ីលថ្មីណាមួយរបស់សហរដ្ឋអាមេរិកទេ។ លោក Lavrov និយាយនៅទីក្រុងរ៉ូមថា “ប្រសិនបើជំហានជាក់ស្តែងត្រូវបានអនុវត្តដើម្បីបង្កើត និងពង្រាយមីស៊ីល យើងនឹងមានប្រតិកម្មវិញ ប៉ុន្តែយើងមិនមែនជាអ្នកដំបូងនោះទេ” ។

លោកធ្វើសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអ៊ីតាលីរបស់លោកគឺលោក Luigi Di Maio នៅខាងក្រៅសន្និសីទអន្តរជាតិគឺកិច្ចសន្ទនាមេឌីទែរ៉ាណេ។ប្រទេសរុស្ស៊ីស្នើឲ្យមានការផ្អាកការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យមនៅអឺរ៉ុបបន្ទាប់ពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ទៅលើការហាមឃាត់សកម្មភាពបែបនេះបានបញ្ចប់ជាផ្លូវការនៅខែសីហា៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here