ប្រទេសអ៊ីរ៉ង់និយាយថាខ្លួននឹងបន្តកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ រដ្ឋាភិបាលក្រុងតេអេរ៉ង់អះអាងថាកម្មវិធីនេះមិនរំលោភលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយមហាអំណាចលោកខាងលិចក្នុងឆ្នាំ ២០១៥ និងចោទប្រកាន់លោកខាងលិចរឿងបកស្រាយដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។
លោក Majid Takhte Ravanchi ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសសរសេរលិខិតមួយផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធថា អ៊ីរ៉ង់ប្តេជ្ញាបន្តសកម្មភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ទាក់ទងនឹងមីស៊ីលផ្លោងនិងយានបាញ់បង្ហោះអវកាសនេះ។
លិខិតនោះត្រូវព្រាងឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអង់គ្លេសបារាំង និងអាល្លឺម៉ង់បានផ្ញើលិខិតផ្ទាល់ខ្លួនទៅកាន់ Guterres កាលពីថ្ងៃពុធដោយអះអាងថារូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានថតនៅឆ្នាំនេះបង្ហាញថាមីស៊ីលផ្លោងShehab-3 ballistic missile ថ្មីរបស់អ៊ីរ៉ង់មានសមត្ថភាពផ្ទុកនុយក្លេអ៊ែរ។ តំណាងប្រទេសលោកខាងលិចក៏លើកឡើងពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិមួយដែលព្រមានថាប្រទេសអ៊ីរ៉ង់កំពុងធ្វើការស្រាវជ្រាវលើបន្ទុកដែលបានផ្តល់ឱ្យសម្រាប់Shehab-3 ballistic missile នេះ ។
ជាការឆ្លើយតបលោក Ravanchi និយាយថាប្រភពប្រព័ន្ធផ្សព្វផ្សាយសង្គមនេះមិនអាចជឿទុកចិត្តបាន ហើយតាមទស្សនៈរបស់គាត់គឺថាមពលនុយក្លេអ៊ែរមិនមែនបច្ចេកវិទ្យាមីស៊ីលទេ។ លើសពីនេះទៀតប្រេសិតនេះអះអាងថាយោងតាមលក្ខខណ្ឌនៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣២ ឆ្នាំ ២០១៥ គ្មានកាំជ្រួចមីស៊ីលណាមួយរបស់ប្រទេសនេះត្រូវបានរចនាឡើងដើម្បីឱ្យមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរបានទេហើយដូច្នេះមិនត្រូវកំណត់ដោយដំណោះស្រាយនោះទេ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩