តោះក្រឡេកមើលសមត្ថភាពយន្តហោះចម្បាំងទម្លាក់គ្រាប់បែកប្រភេទ Su-34 របស់រុស្ស៊ីចូលរួមនៅលើយូរ៉ាល់

0

អាកាសយានិកនៃកងទ័ពអាកាសរុស្ស៊ីត្រូវគេថតជាប់នៅក្នុងវីដេអូមួយ ខណៈពេលដែលកំពុងហោះយន្ដហោះធុនធ្ងន់ Su-34 របស់ពួកគេនៅលើតំបន់ជនបទដែលគ្របដណ្តប់ដោយព្រិលនៅជិត Chelyabinsk ក្នុងតំបន់ Urals ។ សមយុទ្ធនេះគឺដើម្បីប្រើបច្ចេកទេសនៃការហោះហើរ និងបាញ់មីស៊ីលរបស់ពួកគេ។ ក្នុងវីដេអូនេះ អ្នកបើកយន្តហោះត្រូវគេថតមុនពេលហោះហើរផងដែរ រួចយន្តហោះ Su-34 ក៏ហោះបាត់ខ្លួនទៅក្នុងអាកាស។

មួយសន្ទុះក្រោយមក នាវិកជាច្រើនត្រូវគេឃើញហោះនៅកម្ពស់ទាបពីលើទីជនបទស្ងាត់ជ្រងំនៅខាងក្រៅទីក្រុង Chelyabinsk ។ នៅចំណុចខ្លះ ម៉ាស៊ីនថតដែលបានតំឡើងនៅខាងក្នុងកាប៊ីនយន្ដហោះចាប់បាននូវសកម្មភាពក្នុងយន្ដហោះនៅលើយូរ៉ាល់នេះ។ក្រសួងនិយាយថានេះជាផ្នែកនៃការធ្វើសមយុទ្ធ Su-34 ដែលអនុវត្តដោយប្រើមីស៊ីលក្លែងក្លាយ។

យន្តហោះដែលមានកៅអីអង្គុយពីរលំដាប់កំពូលបានមកជំនួសយន្តហោះចម្បាំងទម្លាក់គ្រាប់បែក Su-24 ដែលបានសាកល្បង ហើយក៏ឃើញមានសកម្មភាពនៅក្នុងសង្គ្រាមក្នុងស្រុករាប់មិនអស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ វាត្រូវស្គាល់តាមរយៈណាតូថាជា Fullback យន្តហោះចម្បាំង Su-34 អាចផ្ទុកគ្រាប់បែកយ៉ាងជាក់លាក់ និងមីស៊ីលបាញ់ពីលើអាកាសបានយ៉ាងល្អថែមទៀត៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here