អ្នកនាំពាក្យរបស់លោកនិយាយកាលពីថ្ងៃអង្គារថាប្រធានាធិបតី Rodrigo Duterte នឹងលើកយកច្បាប់អាជ្ញាសឹកនៅភាគខាងត្បូងហ្វីលីពីននៅចុងឆ្នាំនេះ។ ទីភ្នាក់ងារព័ត៌មាន AFP និយាយថាលោក Duterte ដាក់តំបន់មីនដាណាវក្រោមការគ្រប់គ្រងរបស់យោធាកាលពីខែឧសភាឆ្នាំ ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីខ្មាន់កាំភ្លើងកាន់ទង់រដ្ឋអ៊ីស្លាមខ្មៅ (IS អតីត ISIS) ដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវីដែលមានប្រជាជនមូស្លីមភាគច្រើន និងបង្កជាការប្រយុទ្ធរយៈពេល ៥ ខែដែលបណ្តាលឲ្យមនុស្ស ១២០០ នាក់ស្លាប់ផងដែរ។
អ្នកនាំពាក្យប្រធានាធិបតីលោក Salvador Panelo និយាយថាវិមានប្រធានាធិបតីមានទំនុកចិត្តលើសមត្ថភាពរបស់កម្លាំងសន្តិសុខរបស់យើងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខរបស់តំបន់មីនដាណាវដោយមិនចាំបាច់ពង្រីកច្បាប់អាជ្ញាសឹកហួសថ្ងៃទី ៣១ ធ្នូឡើយ។ លោកបន្ថែមថាទីប្រឹក្សាសន្តិសុខរបស់លោក Duterte ជូនដំណឹងដល់លោកអំពីការចុះខ្សោយនៃការបះបោរភេរវកម្ម និងក្រុមជ្រុលនិយមផងដែរ។
ច្បាប់អាជ្ញាសឹកអនុញ្ញាតឱ្យយោធាបង្កើតការគ្រប់គ្រងដោយមានវិធានការណ៍ដូចជាបំរាមគោចរ ប៉ុស្តិ៍ត្រួតពិនិត្យ និងាការគ្រប់គ្រងកាំភ្លើងជាដើម៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩