ទីក្រុងDiwaniyaបានអនុវត្តវិធានការណ៍តឹងរ៉ឹងដើម្បីចៀសវាងអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ

0

មេប៉ូលិសទីក្រុងDiwaniya បាននិយាយថាវិធានការប្រុងប្រយ័ត្នជាមុនត្រូវបានធ្វើឡើងដើម្បីចៀសវាងឧប្បត្តិហេតុស្រដៀងគ្នានឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងខេត្តKarbala និងខេត្តMaysan ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ឧត្តមសេនីយ៍Haidar al-Khaikany បាននិយាយ​​ថាមេប៉ូលសបានចាត់វិធានការសន្តិសុខយ៉ាងតឹងរឹងបន្ទាប់ពីមានឧប្បត្តិហេតុថ្មីៗនៅខេត្តKarbala និងខេត្តMaysan។ លោក Khaykany បានបន្តទៀតថាវិធានការណ៍ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តការជាមួយកងទ័ពនៅក្នុងខេត្ត។ គួរបញ្ជាក់ថាវិធានការសន្តិសុខបានធ្វើឡើងបន្ទាប់ពីខេត្តMaysan ខេត្តKarbala និងខេត្តBasra បានធ្វើការសម្លាប់រង្គាលយ៉ាងខ្លាំងទៅលើបាតុកររាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដោយកងកំលាំងសន្តិសុខ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ខណៈពួកគេធ្វើបាតុកម្មដោយសន្តិវិធី៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here