គ្រាប់បែកអត្តឃាតវាយប្រហារនៅខាងក្រៅមូលដ្ឋានធំបំផុតរបស់សហរដ្ឋអាមេរិក

0

ការផ្ទុះដ៏ខ្លាំងមួយកើតឡើងបណ្តាលឱ្យមានការឆាបឆេះអគារមន្ទីរពេទ្យនៅខាងក្រៅមូលដ្ឋានទ័ពអាកាសបាក្រាម​ (Bagram)។ ហេតុការនោះសម្លាប់ជនស៊ីវិលម្នាក់ និងបណ្តាលឱ្យមនុស្សចំនួនរាប់សិបនាក់ផ្សេងទៀតរងរបួស។ទីកន្លែងកើតហេតុជាមូលដ្ឋានយោធាអាមេរិកដ៏ធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។យោងតាមប្រភពព័ត៌មានពីមន្ត្រីបេសកកម្មដឹកនាំដោយអង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីបញ្ជាក់ឱ្យដឹងថា ហេតុការនោះកើតឡើងនៅភាគខាងជើងទីក្រុងកាប៊ុល ហើយការវាយប្រហារផ្តោតគោលដៅទៅលើមូលដ្ឋានវេជ្ជសាស្ត្រដែលកំពុងត្រូវគេសាងសង់សម្រាប់ជនស៊ីវិល។ ក្នុងចំណោមមនុស្សស្លាប់មានស្ត្រីម្នាក់ស្លាប់ក្នុងការផ្ទុះនោះ។ យោងតាមសេចក្តីថ្លែងការណ៏បន្ថែមអោយដឹងថា ការប៉ាន់ស្មានចុងក្រោយបង្ហាញឱ្យដឹងថា មានអ្នករបួសចំនួនសរុប ៦២នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here