ការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ស្តីពីសញ្ជាតិថ្មីរបស់ប្រទេសឥណ្ឌា ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសញ្ជាតិ (CAB) ប្រែទៅជាអំពើហិង្សានៅក្នុងរដ្ឋធានីដោយក្រុមអ្នកតវ៉ាដុតឡានក្រុង និងប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្មថែមទៀត។យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាឡានក្រុងជាច្រើននៅភាគខាងត្បូងទីក្រុងដេលីត្រូវដុតបំផ្លាញដោយក្រុមបាតុករកាលពីថ្ងៃសៅរ៍នេះ។
ខ្សែវីដេអូមួយដែលត្រូវចុះផ្សាយដោយទូរទស្សន៍ NDTV ដែលថតចេញពីយ៉នៃអគារបង្ហាញឡានក្រុងមួយនៅកណ្តាលផ្លូវដែលព័ទ្ធជុំវិញដោយអណ្តាតភ្លើងខណៈដែលផ្សែងអ័ព្ទខ្មៅដ៏ធំមួយផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារាយការណ៍ថា“ ការប្រយុទ្ធគ្នា” ផ្ទុះឡើងនៅសង្កាត់មួយនៃទីក្រុងដោយប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងប្រឆាំងនឹងក្រុមបាតុករនៅពេលដែលការតវ៉ាក្លាយជាហិង្សា។
រដ្ឋាភិបាលឥណ្ឌានិយាយថា CAB គឺចាំបាច់ដើម្បីការពារក្រុមសាសនាដែលត្រូវគេធ្វើទុកបុកម្នេញពីប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងអាហ្វហ្គានីស្ថាន។ ប៉ុន្តែច្បាប់នេះមិនពង្រីកការរួមបញ្ចូលប្រជាជនម៉ូស្លីមទេដែលនាំឱ្យមានការរិះគន់ដើម្បីចោទប្រកាន់រដ្ឋាភិបាលនៃការរើសអើងផងដែរ។លោកនាយករដ្ឋមន្រ្តីNarendra Modiក៏ព្យាយាមបន្ធូរបន្ថយភាពតានតឹងដោយពន្យល់ថាវាមិនរំលោភលើសិទ្ធិរបស់ប្រជាជនម៉ូស្លីមដែលរស់នៅក្នុងប្រទេសឥណ្ឌាតាមមធ្យោបាយណាមួយឡើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩









