មនុស្សជាច្រើននាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នាតាមដងផ្លូវរវាងក្រុមអ្នកតវ៉ា និងប៉ូលិសនៅតាមដងផ្លូវនៃក្រុងបេរូត

0

មនុស្សជាច្រើននាក់រងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងបេរូតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាតាមដងផ្លូវរវាងក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់ និងប៉ូលិសប្រដាប់អាវុធចំពេលមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់នៅក្នុងប្រទេសលីបង់។

ក្រុមអ្នកតវ៉ាគប់កំទេចកំទី ដបទឹក និងកាំជ្រួចខណៈប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សនៅយប់ទី ២ នៃភាពចលាចលនៅរដ្ឋធានីកាលពីចុងសប្តាហ៍មុននេះ។ អាជ្ញាធរនិយាយថាមនុស្សជាង ៤០ នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការប៉ះទង្គិចគ្នាហើយមនុស្សជាង ១០០ នាក់ផ្សេងទៀតត្រូវរបួសដោយកងកំលាំងការពារស៊ីវិលថែមទៀត។

មនុស្សជាច្រើននាក់ទៀតរងរបួសក្នុងពេលប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍នេះ ខណៈប៉ូលិសប្រឆាំងកុបកម្មប្រឈមនឹងបាតុកររាប់ពាន់នាក់នៅទីក្រុងបេរូត ចំពេលមានភាពចលាចលដែលបង្កឡើងដោយការខកចិត្តចំពោះការខកខានរបស់រដ្ឋាភិបាលទៅលើភាពអសកម្ម និងដំណោះស្រាយជាច្រើនទៀត។

នៅទីបំផុតកងទ័ពត្រូវបានដាក់ពង្រាយដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាតាមដងផ្លូវរវាងបាតុករ និងប៉ូលិស។ ការស៊ើបអង្កេតមួយត្រូវចាប់ផ្តើមរួចទៅហើយប្រឆាំងនឹងក្រុមបាតុករកាលពីថ្ងៃសៅរ៍ជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Raya al-Hassan ដែលអំពាវនាវឱ្យមានការស៊ើបអង្កេតឲ្យបានរហ័ស និងតម្លាភាព។ ការប៉ះទង្គិចនៅថ្ងៃអាទិត្យនេះកើតឡើងនៅមុនថ្ងៃនៃជំនួបរវាងប្រធានាធិបតី និងរដ្ឋមន្រ្តីដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មីដែលត្រូវពន្យារពេលរហូតដល់ថ្ងៃព្រហស្បតិ៍នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here