ប្រទះឃើញផ្នូរដ៏ធំៗនៅក្នុងខេត្តAnbar

0

ផ្នូរដ៏ធំមួយដែលផ្ទុកសាកសពរាប់រយត្រូវបានប្រទះឃើញនៅក្នុងខេត្តAnbar ប្រទេសអ៊ីរ៉ាក់។
យោងតាមរបាយការណ៍របស់អ៊ីរ៉ាក់ផ្នូរទាំងនេះត្រូវបានគេប្រទះឃើញស្ថិតនៅក្នុងភូមិFayaz ក្នុងក្រុងFallujah។ សេចក្តីរាយការណ៍បានឱ្យដឹងថាគេប្រទះឃើញខណៈថាកំពុងធ្វើការនៅលើដីកសិកម្ម។ សាកសពសរុបចំនួន៦៤៣ត្រូវបានរកឃើញនៅក្នុងផ្នូរ។ តាមពិតពួកគេជាសមាជិកនៃក្រុមMihamidain Tribe ដែលត្រូវបានសម្លាប់ដោយក្រុមជីហាតរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៦។ គួររំលឹកថាក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារមកលើប្រទេសអ៊ីរ៉ាក់ និងបានកាន់កាប់តំបន់ដ៏ធំមួយចំនួននៅក្នុងប្រទេសនេះ។ ភ្លាមៗនោះពួកគេបានចាប់ផ្តើមប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងកងសន្តិសុខ និងជនស៊ីវិល៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here