ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងស៊ីរីសម្លាប់មនុស្ស ១៧ នាក់

0

សាក្សី និងក្រុមអ្នកជួយសង្គ្រោះនិយាយថា រដ្ឋាភិបាលស៊ីរី និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីសម្លាប់មនុស្សយ៉ាងតិច ១៧នាក់នៅថ្ងៃអង្គារនៅភាគពាយព្យប្រទេសស៊ីរី។ ទីនោះជាកន្លែងដែលកាន់កាប់ដោយឧទ្ទាម និងមាន ចំនួនអ្នកស្លាប់ និងរបួសពីការវាយប្រហារប្រចាំថ្ងៃឥតឈប់ឈរក្នុងប៉ុន្មានខែថ្មីៗនេះ។ តំបន់ពាយព្យនៃប្រទេសនេះរួមទាំងតំបន់អ៊ីដលីបគឺជាទឹកដីដ៏សំខាន់ចុងក្រោយរបស់ប្រទេសស៊ីរី នៅតែស្ថិតក្នុងដៃក្រុមបះបោរបន្ទាប់ពីសង្គ្រាម

រយៈពេល ៨ឆ្នាំកន្លះ។ ប្រទេសរុស្ស៊ីមានចំណែកក្នុងជម្លោះមួយដែលទាក់ទងនឹងការការបង្កើតតំបន់សុវត្ថិភាពនៅដើមឆ្នាំនេះ។ សមាជិកពីរនាក់នៃសេវាកម្មជួយសង្គ្រោះក្នុងតំបន់និយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ស្លាប់     និងមានមនុស្សជាច្រើននាក់រងរបួសនៅពេលគ្រាប់បែកធ្លាក់នៅលើទីផ្សារមួយនៅឯទីប្រជុំជននៃទីក្រុងម៉ាស្រាន។ ពួកគេនិយាយថា ជនស៊ីវិលចំនួន ៦នាក់ផ្សេងទៀតបាត់បង់ជីវិតនៅពេលទីក្រុងដ៉ាម៉ារងការវាយប្រហារ។ យោងតាមប្រភពព័ត៌មានពីលោកអាប់ដុឡាស់ អាល់ ហាឡាបប៊ីនៃសេវាកម្មសង្គ្រោះក្នុងតំបន់ប្រាប់ឱ្យដឹងថា មានមនុស្ស ៥នាក់ទៀតស្លាប់នៅក្បែរទីក្រុងថេម៉ានណាស់នៅភាគអាគ្នេយ៍នៃខេត្តអ៊ីដលីប។ លោកបន្ថែមថា ការវាយប្រហារតាមអាកាសទៅលើភូមិជាច្រើនក្នុងតំបន់សម្លាប់មនុស្សចំនួន ២នាក់ ស្លាប់ ២ នាក់ និងមានមនុស្សរងរបួសជាច្រើននាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីពុំបានរាយការណ៍ពីប្រតិបត្តិការយោធារបស់កងទ័ពស៊ីរី    ឬសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួននៅក្នុងតំបន់ទាំងនោះទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here