អ្នកតំណាងអាមេរិកធ្វើទស្សនកិច្ចនៅទីក្រុងកាប៊ុល

0

កិច្ចចរចារបស់អ្នកតំណាងសហរដ្ឋអាមេរិកជាមួយក្រុមតាលីបង់ជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអារាហ្វ ហ្គានី នៅទីក្រុងកាប៊ុលនៅថ្ងៃពុធធ្វើឡើងចំពេលមានការជម្រុញជាថ្មីដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមបះបោរ។ អ្នកនាំពាក្យពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ការផ្សះផ្សានៅអាហ្វហ្គានីស្ថានលោកហ្សាឡៃខាលីហ្សាដ និងលោកហ្គានីធ្វើការពិភាក្សាលើប្រធានបទជាច្រើនមានទាំងលើបទឈប់បាញ់គ្នា។ លោកខាលីហ្សាដចំណាយពេលជាងមួយឆ្នាំដើម្បីដឹកនាំជម្រុញឱ្យមានកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ ដោយសហរដ្ឋអាមេរិកកាត់បន្ថយជំហរយោធារបស់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថានជាថ្នូរនឹងការធានាសន្តិសុខពីក្រុមបះបោ។ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់មានប្រសាសន៍នៅថ្ងៃពុធនេះថាទីក្រុងតេរ៉ានប្រឆាំងនឹងការចរចារបស់សហរដ្ឋអាមេរិកជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថានដោយសារកិច្ចពិភាក្សានេះពុំមានរាប់បញ្ចូលប្រជាជន និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

លេខាឧត្តមនាវីឯកអាលី ស្ហាមខានី លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់មានប្រសាសន៍ថា“រាល់យុទ្ធសាស្ត្រ ការសម្រេចចិត្ត ឬផែនការណាមួយដោយគ្មានការចូលរួមពីប្រជាជនអាហ្វហ្គានីស្ថានគឺរឿងខុស ហើយនឹងត្រូវទទួលបរាជ័យ” ។ “ការពិតតាលីបង់គឺជាប្រជាជនអាហ្វហ្គានីស្ថានដែលមិនអាចព្រងើយកន្តើយបាន។ ប៉ុន្តែតើប្រជាជនអាហ្គានីស្ថានជាតាលីបង់ទាំងអស់ដែរឬ? ទេ” AFPដកស្រង់សម្តីរបស់លោក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here