កងទ័ពរំដោះភូមិមួយចំនួនក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយភេរវករ

0

អង្គភាពកងទ័ពអារ៉ាប់ស៊ីរីបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករនៅតំបន់ជនបទភាគអាគ្នេយ៍ ខណៈដែលពួកគេរំដោះភូមិ និងកសិដ្ឋានហាលបាន សាម៉ាកា តាលខាត្រា និងឃឺប៊ីតណាវ៉ា។ ការវាយប្រហារធ្វើឱ្យសមាជិកក្រុមភេរវករ និងឧបករណ៍មួយចំនួនមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អ្នកយកព័ត៌មានក្នុងតំបន់ប្រតិបត្តិការយោធានិយាយថា អង្គភាពកងទ័ពធ្វើប្រតិបត្តិការក្នុងទិសដៅចេញពីក្រុងអាបុ អាល ដុហ័រ(Abu al-Dohour) ប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយក្រុមភេរវករចាបាតអាល់នូរ៉ា(Jabhat al-Nusra) និងក្រុមដែលពាក់ព័ន្ធដែលព្យាយាមប្រើអត្ថប្រយោជន៍ពីអាកាសធាតុ និងអ័ព្ទក្រាស់ដើម្បីជ្រៀតចូល និងវាយប្រហារទីតាំងខ្លះរបស់កងទ័ព។ ក្រោយពីមានការប៉ះទង្គិចជាមួយភេរវករ កងទ័ពអាចរំដោះភូមិ  ​​   និងកសិដ្ឋានរបស់ហាលបាន សាម៉ាកា តាលខាត្រា និងឃឺប៊ីតណាវ៉ា ចេញពីគោលដៅនៅទីក្រុងអាបុ អាល ដុហ័រ ទៅកាន់ទីក្រុងម៉ាអារ៉េតអាលនូម៉ាន។ ប្រភពបន្ថែមទៀតថា ក្រៅពីការបំផ្លាញសម្ភារៈ និងយានយន្ត ការប៉ះទង្គិចគ្នានេះថែមទាំងសម្លាប់ភេរវករមួយចំនួន និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួសផងដែរ ​ហើយក្រុមដែលនៅសេសសល់ទាំងអស់រត់ភៀសខ្លួនទៅកាន់ទីក្រុងម៉ារ៉េតអាលនូម៉ាន។ នៅថ្ងៃអង្គារ​ បញ្ជាការដ្ឋានកងទ័ព និងកងកម្លាំងប្រដាប់អាវុធ ប្រកាសរំដោះផ្ទៃដីទំហំជាង ៣២០ម៉ែត្រ និងចូលទៅកាន់ទីប្រជុំជន និងភូមិចំនួន ៤០ ក្នុងតំបន់ជនបទភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ាក់ ក្រោយពីពួកគេម្ចាត់ក្រុមភេរវករចាបាតអាល់នូរ៉ា និងអង្គការភេរវករផ្សេងទៀត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here