បុរសម្នាក់នៅព្រះវិហារក្បែរទីក្រុង Fort Worth រដ្ឋតិចសាស់នៅភាគខាងត្បូងអាមេរិក បានចូលរួមក្នុង ហេតុការណ៍បាញ់សម្លាប់មនុស្ស ២នាក់នៅព្រឹកថ្ងៃទី ២៩ នេះ (ត្រូវនឹងព្រឹកថ្ងៃទី៣០ ម៉ោងនៅជប៉ុន)។ បុរសជាជនសង្ស័យម្នាក់នេះត្រូវបានបាញ់សម្លាប់ដោយឆ្មាំស្ម័គ្រចិត្ត។ ប៉ូលីសក្នុងតំបន់ និងការិយា ល័យសហព័ន្ធស៊ើបអង្កេត (FBI) កំពុងស៊ើបអង្កេតពីបំណងរបស់ជនសង្ស័យនោះ។
យោងតាមអញ្ញាធរស៊ើបអង្កេតបានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងព្រះវិហារមួយនៅ ព្រះវិហារ White Settlemeto ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រខាងលិចទីប្រជុំជន Fort Worth។ បុរស ជាជនសង្ស័យម្នាក់ដែលបានចូលរួមក្នុងព្រះវិហារសូត្រគម្ពីរជាមួយមនុស្សប្រហែល ២៥០នាក់បាន បាញ់សម្លាប់ឆ្មាំ ២នាក់។
បុរសនោះបានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានបាញ់សម្លាប់ដោយឆ្មាំម្នាក់ទៀត។ នៅរដ្ឋតិចសាស់ កាំភ្លើង ខ្លី ត្រូវបានអនុញ្ញាតឱ្យយកចូលកន្លែងសាសនា៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០១៩









