សារធាតុរាវនៅក្នុងភ្នំភ្លើងបានហូរចេញពីភ្នំភ្លើងនៅប្រទេសហ្វីលីពីន ហើយខណៈពេលនេៈអជ្ញាធរក៏ បានព្រមានអំពី “បន្ទុះភ្នំភ្លើងដ៏កាចសាហាវដែលមិនអាចគ្រប់គ្រងបាន”។
ភ្នំភ្លើង Taal ចាប់ផ្តើមផ្ទុះនៅព្រឹកថ្ងៃចន្ទ និងពោរពេញទៅដោយផ្សែងខ្មួលខ្មាញ់ និងរីករាលដាលនៅ កន្លែងផ្ទុះ ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Manila នៅថ្ងៃអាទិត្យ។
អជ្ញាធរបញ្ជាឲ្យអ្នកស្រុកភៀសខ្លួនចេញជាបន្ទាប់ចេញពីកោះ ដែលជាទីតាំងរបស់ភ្នំភ្លើង និងមាន ប្រជាជនជាង ១០ពាន់នាក់ផ្សេងទៀតដែលរស់នៅក្បែរទីក្រុងកោះនេះ បើយោងតាមសំដីមន្រ្តី។
ផ្សែងអព្វនៅពាសពេញជាងចម្ងាយ ៦២ម៉ាយភាគខាងជើងនៃភ្នំភ្លើង Taal ទៅដល់ទៅក្រុង។
អជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនមានប្រសាសន៍ថា ព្រលានយន្តហោះអន្តរជាតិ Manila នៅយប់ថ្ងៃអាទិត្យ “ដោយសារផ្សែងភ្នំភ្លើងឡោមពទ្ធ័ព្រលានយន្តហោះ” និងក្បែរផ្លូវអាកាស។
ភ្នាក់ងារឆ្លើយតបគ្រោះធម្មជាតិ និងប៉ូលីសរដ្ឋាភិបាលបានរាយការណ៍ថា មានប្រជាជន ១៣ពាន់នាក់ បានជម្លៀសខ្លួនទៅមជ្ឈមណ្ឌលភៀសខ្លួនជាង ៣៨កន្លែង នៅក្នុងខេត្ត Batangas និងខេត្ត Cavite នៅក្បែរនោះ ប៉ុន្តែមន្រ្តីសង្ឈឹមថាចំនួនប្រជាជនដែលរស់នៅរាប់រយពាន់នាក់នឹងត្រូវបានជម្លៀសចេញ ពីទីគ្រោះថ្នាក់នេះ។
ប្រជាជនខ្លះមិនអាចចេញពីភូមិដែលគ្របដណ្តប់ទៅដោយផ្សែងអព្វបានទេ ដោយសារតែខ្វះ មធ្យោបាយធ្វើដំណើរ និងប្រមើមើលពីស្ថានភាពមិនដឹង នៅពេលបដិសេដមិនព្រមចាកចេញពីផ្ទះ និងកសិដ្ឋាន បើយោងតាមសំដីរបស់មន្រ្តី។
លោកចៅហ្វាយក្រុង Wilson Maralit នៃ Belete បានប្រាប់វិទ្យុ DZMM ថា ”យើងមានបញ្ហា ប្រជាជន យើងកំពុងតែព្រួយបារម្ភដោយសារតែភ្នំភ្លើងពួកគេចង់ជួយសត្វចិញ្ចឹមរបស់ពួកគេដូចជា ជ្រូក និងគោ”។
“យើងកំពុងព្យាយាមបញ្ឈប់ពួកគេកុំឲ្យត្រលប់ទៅភូមិនវិញ និងព្រមានថាភ្នំភ្លើងអាចនឹងផ្ទុះឡើងម្តង ទៀតគ្រប់ពេល និងបង្កជាគ្រោះថ្នាក់ដល់ពួកគេ”។
ភ្នាក់ងារត្រួតពិនិត្យភ្នំភ្លើងរដ្ឋាភិបាលលើកឡើងពីកម្រិតគ្រោះថ្នាក់នៅជុំវិញភ្នំ Taal ពីកម្រិត ៣ ទៅ ៤ ចង្អុលបង្ហាញថា “បន្ទុះភ្នំភ្លើងដ៏កាចសាហាវដែលមិនអាចគ្រប់គ្រងបាន”។
កម្រិត៥ ជាកម្រិតខ្ពស់ជាងគេ មានន័យថាបន្ទុះដ៏សាហាវកំពុងតែផ្ទុះ និងអាចប៉ះពាល់កាន់តែធំជា មួយនឹងទំហំធំដែលត្រូវតែជម្លៀសប្រជាជនចេញ បើយោងតាមសំដីលោក Renato Solidum ជានាយកវិទ្យាស្ថាន។
ភ្នំភ្លើងតូចមួយក្នុងចំណោមភ្នំភ្លើងក្នុងពិភពលោក Taal គឺស្ថិតក្នុងចំណោមភ្នំភ្លើង១២ ដែលមានជីវិត នៅហ្វីលីពីន ដែលស្ថិតនៅ Pacific Ring of Fire ដែលជាតំបន់សកម្មខាងរញ្ជួយដី និងផ្ទុះភ្នំភ្លើង។
ជាប្រទេសដែលទទួលរងឥទ្ធិពលខ្យល់ព្យុ typhoons ប្រហែល ២០ដង និងខ្យល់ព្យុះផ្សេងទៀតរាលឆ្នាំដែលជាប្រទេសមួយស្ថិតនៅចន្លោះសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យហ្វីលីពីនជា ប្រទេសមួយដែលទទួលរងគ្រោះធម្មជាតិច្រើននៅក្នុងចំណោមប្រទេសក្នុងពិភពលោក៕

ប្រភពព័ត៌មាន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០









