មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្រោយពីមានការបាញ់ប្រហារនៅតុលាការរុស្ស៊ី

0

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ នៅម៉ោង៩ និង២០ នាទីព្រឹក ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅទីធ្លាតុលាការនៅក្នុងទីក្រុង Novokuznetsk ស្ថិតភាគនិរតីនៃខេត្តស៊ីបេរីក្នុងប្រទេសរុស្ស៊ី ។ ហេតុការណ៍នោះបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។​ក្រោយមក ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង និងចាប់យកទៅឃុំខ្លួន។ មន្ត្រីតុលាការភេទប្រុសម្នាក់រងរបួសពីគ្រាប់កាំភ្លើង តែក្រោយមកស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ដែលដឹកគាត់ទៅមន្ទីរពេទ្យ។ បុគ្គលិកតុលាការស្ត្រីម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរហើយកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here