នៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ អង្គភាពភេរវករនៅក្នុងខេត្តអ៊ីដលីប(Idleb) និងខេត្តអាឡិបប៉ូបន្តរារាំងជនស៊ីវិលមិនឱ្យចាកចេញពីតំបន់សុវត្ថិភាពតាមរយៈច្រករបៀងមនុស្សធម៌នៅទីប្រជុំជនអាប៊ូអាល់ឌូហារ(Abu al-Duhour) អាល់ហាប់ប៊ី(al-Habbit) និងអាល់ហាឌ័រ (al-Hader)។
ភ្នាក់ងារព័ត៌មានបន្ថែមថា អាជ្ញាធរសហការជាមួយអង្គភាពទ័ពផ្តល់ភ័ស្តុភារខាងដឹកជញ្ជូនសម្រាប់ទទួលជនស៊ីវិលនៅតាមច្រករបៀង ប៉ុន្តែក្រុមភេរវករនៅតែបន្តចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង។
ប្រភពបន្ថែមថា ជនស៊ីវិលនៅតែបន្តព្យាយាមចាកចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមភេរវករ។ យ៉ាងណាមិញ ភេរវករត្រួតពិនិត្យផ្លូវទាំងអស់ទៅដល់ច្រករបៀង និងឃុំខ្លួនជនស៊ីវិលដែលព្យាយាមចាកចេញពីតំបន់៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០









