ទីក្រុងវ៉ាស៊ីនតោនជម្រុញឱ្យប្រទេសចិនចូលរួមកិច្ចពិភាក្សាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី

0

នៅថ្ងៃអង្គារ ទី២១ ខែមករានេះសហរដ្ឋអាមេរិកជំរុញប្រទេសចិនឱ្យចូលរួមក្នុងកិច្ចពិភាក្សាអាវុធនុយក្លេអ៊ែរត្រីភាគីជាមួយទីក្រុងមូស្គូ។ លោកប្រធានាធិបតីដូណាល់ត្រាំមានប្រសាសន៍នៅឆ្នាំមុនថា លោកធ្លាប់បានពិភាក្សាលើកិច្ចព្រមព្រៀងថ្មីមួយស្តីពីការកំណត់អាវុធនុយក្លេអ៊ែរជាមួយប្រធានាធិបតីរុស្ស៊ី ហើយលោកសង្ឃឹមថា នឹងមានការចូលរួមពីប្រទេសចិនលើកិច្ចព្រមព្រៀងដ៏ធំមួយរវាងមហាអំណាចបរិមាណូកំពូលទាំងបីរបស់ពិភពលោក។

រហូតមកដល់ពេលនេះ ប្រទេសចិនបដិសេធមិនព្រមចូលរួម។ ឯកអគ្គរដ្ឋទូតរំសាយអាវុធ      អាមេរិកលោករ៉ូប៊ឺតមានប្រសាសន៍ថា “យើងគិតថា (ដោយការពិត ឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ចិនត្រូវបានគេប៉ាន់ស្មានថា នឹងមានចំនួនកើនឡើងទ្វេដងក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត) ឥឡូវនេះដល់ពេលដែលត្រូវពិភាក្សាត្រីភាគីហើយ” ។ លោកប្រាប់ទៅកាន់អ្នកសារអ្នកព័ត៌មាននៅថ្ងៃបើកសន្និសីទស្តីពីការរំសាយអាវុធ ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។លោកមានប្រសាសន៍ថា “ យើងមិនអាចរង់ចាំបានទេ”។ លោកអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាពីកិច្ចពិភាក្សាត្រីភាគីដែលមានសក្តានុពលនៅក្នុងកិច្ចប្រជុំសន្តិសុខជាមួយប្រទេសរុស្ស៊ីនៅសប្តាហ៍មុនហើយមានការឈានទៅដល់ការយោគយល់គ្នាមួយ។ រដ្ឋមន្ត្រីការបរទេសស៊ែរហ្គេយឡាវរ៉ូវមានប្រសាសន៍នៅសប្តាហ៍មុនថា ប្រទេសរុស្ស៊ីនឹងចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគី ប៉ុន្តែលោកនឹងមិនបង្ខំប្រទេសចិនឲ្យផ្លាស់ប្តូរជំហរបច្ចុប្បន្នរបស់ខ្លួនឡើយ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១​ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here