កូរ៉េខាងត្បូងបញ្ចូននាវាចម្បាំង និងទ័ពទៅកាន់ច្រក Strait ក្រោយរងសម្ពាធពីអាមេរិក

0

ក្រសួងការពារជាតិនៅទីក្រុងសេអ៊ូលនិយាយនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូននាវាពិឃាត និងកងទ័ពជើងទឹកចំនួន៣០០នាក់ទៅកាន់ច្រកសមុទ្រស្ត្រេត(Strait of Hormuz)។ ភ្នាក់ងារព័ត៌មាន AFP ផ្សាយថា សកម្មភាពនេះកើតឡើងក្រោយពីមានសម្ពាធពីសហរដ្ឋ      អាមេរិកចំពេលមានភាពតានតឹងរវាងវ៉ាស៊ីនតោន និងទីក្រុងតេរ៉ាន។

ប្រទេសអ៊ីរ៉ង់រងការស្តីបន្ទោសពីសកម្មភាពវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកទំនិញនៅក្នុងច្រកសមុទ្រស្ត្រេត ដែលជាចំណុចយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មប្រេងរបស់ពិភពលោក ជាទីតាំងដែលសហរដ្ឋអាមេរិកពង្រាយទ័ពជើងទឹកនៅទីនោះ។ ទីក្រុងសេអ៊ូលមានទំនាក់ទំនងការទូតជាមួយទីក្រុងតេរ៉ានចាប់តាំងពីដើមទសវត្សឆ្នាំ១៩៦០ ហើយរហូតមកដល់ឆ្នាំមុនប្រទេសអ៊ីរ៉ង់ជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង។ក្រសួងការពារជាតិនិយាយថា ទីក្រុងសេអ៊ូលសម្រេចចិត្តពង្រីកកម្លាំងប្រត្តិការយោធារបស់អង្គភាពយោធាប្រឆាំងនឹងចោរកម្មតាមសមុទ្រជាបណ្តោះអាសន្នលើតំបន់ឆ្នេរ ដែលកំពុង     សមុទ្រសូម៉ាលី និងរាប់បញ្ចូលទាំងឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់ដែលជាប់ទាក់ទងនឹងច្រកសមុទ្រស្ត្រេត។វានឹងមិនមែនជាផ្នែកមួយនៃបេសកកម្មរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកទេ ទោះបីជាមន្រ្តីទំនាក់ទំនងចំនួនពីរនាក់នឹងត្រូវគេបញ្ជូនទៅទីស្នាក់ការកណ្តាលសហរដ្ឋអាមេរិកដើម្បីចែករំលែកព័ត៌មាន។

 

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here