ក្រុមភេរវករ និងអ្នកគាំទ្ររបស់ពួកគេកំណត់គោលដៅលើបណ្តាញបំពង់ប្រេង

0

ក្រសួងប្រេង និងធនធានរ៉ែប្រកាសនៅថ្ងៃចន្ទ ថាក្រុមភេរវករ និងអ្នកគាំទ្ររបស់ពួកគេកំណត់គោលដៅលើប្រព័ន្ធប្រេងនៅក្នុងប្រទេសស៊ីរីតាមរយៈការវាយប្រហារលើបណ្តាញបំពង់ប្រេងសមុទ្រនៅទីក្រុងកំពង់ផែប៉ានយ៉ាស(Banyas)ដោយដាំគ្រឿងផ្ទុះតាមរយៈអ្នកជំនាញមុជទឹក។ក្រសួងបន្ថែមថា “បុគ្គលិកបច្ចេកទេសរបស់ក្រសួងចាប់ផ្តើមវាយតម្លៃភ្លាមៗចំពោះការខូចខាតដែលបណ្តាលមកពីអំពើភេរវកម្មដើម្បីអនុវត្តការងារថែរក្សា និងធានានូវការបន្តផលិតកម្មប្រេង” ។

បណ្តាញបំពង់ប្រេងតាមសមុទ្រនៅប៉ានយ៉ាសធ្លាប់ស្ថិតក្រោមសកម្មភាពបំផ្លិចបំផ្លាញរបស់ភេរវករនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩បណ្តាលឱ្យធ្លាយប្រេងដោយសារបំពង់ជាច្រើនរងការខូចខាត។

 

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here