ISចាប់ជំរិត និងស្លាប់ជនស៊ីវិលពីរនាក់នៅខេត្តKirkuk

0

កងកម្លាំងសន្តិសុខនៅក្នុងខេត្តKirkuk បានរកឃើញសាកសពបុរសពីរនាក់នៅខាងក្រៅខេត្ត Kirkuk កាលពីថ្ងៃអង្គារនេះបន្ទាប់ពីពួកគេបានបាត់ខ្លួនមុនមួយថ្ងៃ។ បុរសទាំងពីរនាក់នេះត្រូវបានអះអាងថាត្រូវបានចាប់ជំរិតដោយក្រុមរដ្ឋអ៊ីស្លាមIS ចេញពីភូមិKhatouniya ជិតស្រុកRiyadh នៃខេត្តKirkuk។ ក្រុមអ្នកភូមិបាននិយាយថាក្រុមISបានចាប់ពង្រត់ពួកគេដោយសារពួកគេមានទំនាក់ទំនងជាមួយកងកម្លាំងរដ្ឋាភិបាល។ គួរបញ្ជាក់ថានាពេលថ្មីៗនេះក្រុមIS បានបង្កើនសកម្មភាពភេរវកម្មនៅភាគខាងលិចនៃខេត្តKirkuk ដែលភាគច្រើនពួកគេជាកងជីវពលShia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមHashd al-Shaabi៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here