ក្រុម IDFវាយប្រហារនៅយប់ទី២ ជាការសងសឹកចំពោះគ្រាប់រ៉ុក្កែត និងកាំភ្លើងផ្លោង

0

កម្លាំងការពារអ៊ីស្រាអែលវាយប្រហារសងសឹកនៅតំបន់ហ្គាហ្សា ក្រោយពីមានគ្រាប់កាំភ្លើងផ្លោងមួយគ្រាប់បាញ់ចូលប្រទេសអ៊ីស្រាអែលនៅយប់ទី២ នៃការវាយប្រហារ។ទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងនៅល្ងាចថ្ងៃពុធ តែពុំមានសារ៉ែនប្រកាសអាសន្នទេ ហើយគេរាយការណ៍ថា គ្រាប់នោះធ្លាក់នៅតំបន់គ្មានមនុស្សរស់នៅ ដែលមិនមានបណ្តាលឱ្យមានការខូចខាត ឬមានមនុស្សរងរបួសនោះទេ។ ក្រោយមកក្រុម IDF ធ្វើការសងសឹក ដោយកំណត់គោលដៅមួយចំនួននៅក្បែរតំបន់រ៉ាហ្វា(Rafah) នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន។ គេនៅមិនទាន់ច្បាស់ថា មានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងការការវាយប្រហារសងសឹកនោះទេ។ការវាយប្រហារកើតឡើងជាលទ្ធផលមកពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងផ្លោងជាច្រើនចេញពីភាគខាងត្បូងតំបន់ហ្គាហ្សា នៅសប្តាហ៍មុនដែលទីក្រុងតែល អាទីវ(Tel Aviv)ស្តីបន្ទោសការវាយប្រហារទៅលើក្រុមហាម៉ា ដែលជាក្រុមនយោបាយ  និងសកម្មប្រយុទ្ធអ៊ីស្លាមគ្រប់គ្រងទឹកដីនៅឆ្នាំ២០០៧ ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here