អ្នកសម្របសម្រួលអេហ្ស៊ីបទស្សនកិច្ចនៅតំបន់ហ្គាហ្សាក្រោយពីទីនោះរងការវាយប្រហារ

0

ភ្នាក់ងារសារព័ត៌មានដកស្រង់ព័ត៌មានពីប្រភពសន្តិសុខហាម៉ាថា គណៈប្រតិភូអេហ្ស៊ីបធ្វើដំណើរទៅដល់តំបន់ហ្គាហ្សានៅថ្ងៃច័ន្ទដើម្បីធ្វើការបន្ធូរបន្ថយភាពតានតឹង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោយកម្លាំងអ៊ីស្រាអែលវាយប្រហារតាមអាកាសជាថ្មីម្តងទៀតដើម្បីឆ្លើយតបទៅនឹងគ្រាប់មីស៊ីលរបស់មសកម្មប្រយុទ្ធបាញ់លើអ៊ីស្រាអែល។ ប្រទេសអេហ្ស៊ីបធ្វើការជាអ្នកសម្របសម្រួលរវាងប្រទេសអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាសដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីប។

កងទ័ពអ៊ីស្រាអែលនិយាយថា នៅព្រឹកថ្ងៃចន្ទនេះយន្តហោះ និងយន្ដហោះចម្បាំងរបស់ពួកគេវាយប្រហារទៅលើគោលដៅភេរវកម្មហាម៉ាជាច្រើននៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ ពុំទាន់មានរបាយការណ៍ណាមួយរាយការណ៍ចេញពីតំបន់ហ្គាហ្សាអំពីការស្លាប់ និងការខូចខាតឡើយ។ នៅថ្ងៃអាទិត្យលោកនាយករដ្ឋមន្រ្តីប៊ិនចាម៊ីន ណេតថានយ៉ាហូ( Benjamin Netanyahu) ព្រមានថា ប្រទេសអ៊ីស្រាអែលនឹងមិនទទួលយកការឈ្លានពានណាមួយពីតំបន់ហ្គាហ្សាឡើយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here