ប្រភពពីមន្ទីរពេទ្យបានប្រាប់សារព័ត៌មានAFP ថាបាតុករម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទនេះស្ថិតនៅភាគខាងត្បួងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីក្រុមសន្តិសុខសាកលវិទ្យាល័យបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករដែលព្យាយាមរារាំងច្រកចូលបរិវេណសាលា។ គួរបញ្ជាក់ថាដោយអស់សង្ឃឹមក្នុងការរក្សាចលនាប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេដែលមើលទៅហាក់ដូចជាកាន់តែខ្សោយទៅៗអស់រយៈពេលជាង៤ខែមកនេះ ក្រុមបាតុករមួយក្រុមបានធ្វើការបិទទ្វារនៅតាមបរិវេណមួយចំនួនក្នុងទីក្រុង។ ប្រជាជនអ៊ីរ៉ាក់ច្រើនជាង៥៤០នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដែលទាក់ទងនឹងការតវ៉ាចាប់តាំងពីការប្រមូលផ្តុំបានផ្ទុះឡើងមក នេះបើយោងតាមការអះអាងរបស់គណកម្មការសិទ្ធិមនុស្សអ៊ីរ៉ាក់៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០









