ទាហាន៥នាក់ និងជនស៊ីវិលស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរសាលាយោធាក្រុងកាប៊ុល

0

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការវាយប្រហារអត្តឃាតកើតឡើងនៅជិតច្រកចូលសាលាយោធានៅទីក្រុងកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការផ្ទុះនេះបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងតិច ៥នាក់ និងមានរថយន្តសង្គ្រោះបន្ទាន់ទៅដឹកជនរងគ្រោះពីកន្លែងកើតហេតុ។

ការផ្ទុះនេះធ្វើឱ្យរញ្ជួយនៅតំបន់ជុំវិញសាលាបណ្ឌិតសភាយោធាម៉ាស្ហាល ហ្វាហ៊ីម(Marshal Fahim)ក្នុងក្រុងកាប៊ុលនៅម៉ោងប្រហែល ៧ព្រឹកម៉ោងក្នុងស្រុកខណៈពេលសិស្ស និងបុគ្គលិកកំពុងធ្វើដំណើរចូលទៅក្នុងអគារ។

វីដេអូឃ្លីបមួយបង្ហាញពីឧប្បត្តិហេតុនោះតាមអ៊ីនធឺរណិត។ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោកណាសារ៉ាត់រ៉ាហ៊ីមី(Nasrat Rahimi )បញ្ជាក់ថា មានជនស៊ីវិលចំនួន ២ នាក់និងមានទាហានអាហ្វហ្គានីស្ថានចំនួន ៣ នាក់ស្លាប់។ មនុស្សចំនួន ១២ នាក់ផ្សេងទៀតរងរបួស ដោយនៅក្នុងនោះមានមនុស្សចំនួន ៥នាក់មិនមែនជាទាហាន។លោកមូហាម៉ាដ ហ្វាហ៊ីម(Mohammad Fahim) គេស្គាល់ថាជាលោកសេនាប្រមុខហ្វាហ្វាមបម្រើការជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអនុប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថានក្រោយពីមានការទម្លាក់រដ្ឋាភិបាលគ្រប់គ្រងដោយពួកតាលីបាននៅក្នុងឆ្នាំ២០០១ និងជាមេដឹកនាំកម្លាំងប្រឆាំងនឹងក្រុមតាលីបានជាមួយក្រុមចម្រុះអាមេរិកដែលលុកលុយក្នុងប្រទេស ក្រោយពីមានព្រឹត្តការណ៍វាយប្រហារនៅថ្ងៃទី០៩ ខែវិច្ឆិកា។ គាត់ស្លាប់នៅឆ្នាំ២០១៤ ។

ការផ្ទុះនេះកើតឡើងក្រោយពីសកម្មប្រយុទ្ធម្នាក់ដែលជាទាហានកងទ័ពអាហ្វហ្គានីស្ថានបើកការបាញ់ប្រហារទៅលើអង្គភាពអាមេរិក និងអាហ្វហ្គានីស្ថានរួមទាំងនៅក្នុងខេត្តណាណាហារ(Nangarhar) សម្លាប់ទាហានអាមេរិកចំនួន០២នាក់ និងបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតរងរបួស ដោយនោះជាការវាយប្រហារចុងក្រោយបង្អស់។ ខណៈពេលដែលពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារនោះ គេដឹងថា ទាំងក្រុមតាលីបាន និងក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមកំពុងមានកម្មភាពនៅក្នុងតំបន់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here