ភ្នាក់ងារសារព័ត៌មានទួរគីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយទួគីមួយចំនួនអះអាងថា អង្គភាពប្រឆាំងនឹងស៊ីរីចូលកាន់កាប់ទីក្រុងSaraqib ក្នុងខេត្តIdlib គឺមិនស៊ីគ្នានឹងភាពពិតទេ។ក្រុមសកម្មប្រយុទ្ធវាយប្រហារប្រឆាំងនឹងទីក្រុង Saraqib ទទួលបានការទប់ស្កាត់ពីកម្លាំងរដ្ឋាភិបាលស៊ីរ៉ី។ ប្រភពបន្ថែមថា កម្លាំងរដ្ឋាភិបាលចូលកាន់កាប់ទីក្រុងទាំងស្រុង ហើយពួកគេសម្អាត និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញសម្រាប់ជីវិតជនស៊ីវិនៅទីនោះ។
Saraqib ជាទីក្រុងសំខាន់មួយដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត Idlib នៅចំណុចប្រសព្វរវាងទីក្រុង Aleppo និងទីក្រុង Hama និងពីផ្លូវហាយវេទីក្រុងទីក្រុង Aleppo ទៅទីក្រុង Latakia ដែលរំដោះដោយកងទ័ពស៊ីរីនៅថ្ងៃទី៥ ខែកុម្ភៈ។កងទ័ពស៊ីរីបានរំដោះទីក្រុង Kafr Weid ដែលជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងខេត្ត Idlib និងដណ្តើមបានការគ្រប់គ្រងមកវិញនូវតំបន់តាំងទីលំនៅចំនួន១៥ ផ្សេងទៀតនៅជាយក្រុងរបស់ខ្លួនកាលពីពេលថ្មីៗនេះ ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០









