យោងតាមសម្តីរបស់ក្រុមប៉ូលិសបាននិយាយថា បុរសវ័យ២១ឆ្នាំម្នាក់ ដែលបានចាប់ខ្លួនពីបទសង្ស័យពាក់ព័ន្ធនឹងភេរវកម្ម ពេលនេះត្រូវបានដោះលែងអោយនៅក្រៅឃុំ។
ជាមួយនេះការចាប់ខ្លួននេះបានធ្វើឡើងនៅទីក្រុងយ៉ក កាលពីថ្ងៃពុធ គឺជាផ្នែកមួយនៃប្រតិបត្តិការដែលបានគ្រោងទុកដោយការប្រឆាំងភេរវកម្មប្រឆាំងនឹងតំបន់ភាគឥសាន្ត។
បញ្ជាដែរថា អង្គភាពបោះគ្រាប់បែក ត្រូវបានហៅ ក្នុងអំឡុងពេលនៃការឆែកទៅកាន់ទីតាំងមួយកន្លែង នៅផ្លូវ Boroughbridge ។
បុរសម្នាក់នេះត្រូវបានឃុំខ្លួន ដោយការសង្ស័យថា កាន់កាប់ឯកសារដែលទំនងជាសម្រាប់ភេរវករផងដែរ៕

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០









