យោធាហ្វាំងឡង់បោះបង់សមយុទ្ធរួមគ្នារបស់ណាតូនៅប្រទេសន័រវែស

0

 

ទាហានហ្វាំងឡង់នឹងមិនចូលរួមក្នុងការធ្វើលំហាត់សមយុទ្ធនៅក្នុងប្រទេសន័រវេសដោយ​សារតែពួកគេព្រួយបារម្ភអំពីមេរោគកូរ៉ូណា។ គេរំពឹងថា ការធ្វើសមយុទ្ធនឹងប្រមូលផ្តុំទាហានប្រមាណចំនួន ១៥ ០០០នាក់មកពី ១០ប្រទេស ប៉ុន្តែចំនួននេះអាចនឹងថយចុះដោយសារតែទាហានមួយចំនួនខ្លាចឆ្លងវីរុស។ការសម្រេចចិត្តបោះបង់សមយុទ្ធនេះប្រកាសដោយកងទ័ពហ្វាំងឡង់នៅថ្ងៃអាទិត្យ។ ប្រទេសដែលមិនមែនជាផ្នែកមួយរបស់អង្គការណាតូជាផ្លូវការត្រូវបញ្ជូនទាហានចំនួន៤០០នាក់ឱ្យចូលរួមក្នុងសមយុទ្ធរបស់សម្ព័ន្ធមិត្ត ដែលគ្រោងនឹងធ្វើឡើងនៅតំបន់ Troms ភាគខាងជើងនៃប្រទេសន័រវេសពីថ្ងៃទី៩ ដល់ទី១៩ ខែមីនា។នៅដើមសប្តាហ៍នេះ ប្រទេសន័រវែសអំពាវនាវដល់សម្ព័ន្ធមិត្តណាតូត្រួតពិនិត្យរកវីរុសឱ្យបានហ្មត់ចត់លើកងទ័ពដែលចូលរួមដើម្បីការពារការចម្លងទ្រង់ទ្រាយធំដែលអាចកើតមាន។ យោធារបស់ប្រទេសអាឡឺម៉ង់ផ្ទាល់រងការវាយប្រហារពីវីរុសដែលគួរអោយខ្លាចនេះរួចមកហើយ។ បុគ្គលិកចំនួន ១៣០០នាក់ត្រូវបានគេដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីមូលដ្ឋាន Skjold ស្ថិតនៅក្នុងតំបន់ Troms ក្រោយពីមនុស្សម្នាក់ធ្វើតេស្ត៍រកឃើញមានមេរោគនៅថ្ងៃព្រហស្បតិ៍។ គេរំពឹងថា យោធានៃមូលដ្ឋាននេះនឹងបោះបង់សមយុទ្ធផងដែរ។យោធាអាមេរិកនៅអឺរ៉ុបដែលចូលរួមក្នុងសមយុទ្ធនេះក៏រងផលប៉ះពាល់ពីមេរោគ។ គេអះអាងថា នាវិកអាមេរិកម្នាក់ផ្ទុកមេរោគដោយឆ្លងវីរុសនៅប្រទេសអ៊ីតាលី ដែលពេលនេះអ៊ីតាលីជាប្រទេសកំពុងប្រឈមនឹងការឆ្លងដ៏អាក្រក់បំផុតនៅអឺរ៉ុប។ ស្ថានភាពឆ្លងវីរុសនៅប្រទេសអ៊ី     តាលីបណ្តាលឱ្យអាជ្ញាធរបិទតំបន់ភាគខាងជើងទាំងស្រុងនៅថ្ងៃអាទិត្យ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here