ប៊ែរឡាំង៖ សេតវិមានចង់បានការហៅទូរស័ព្ទជាវីដេអូសម្រាប់កិច្ចប្រជុំ G7 នៅខែមេសា និងឧសភានៅពេលដែលលោកត្រាំលុបចោលនូវកិច្ចប្រជុំ Camp David

0

អ្នកនាំពាក្យរដ្ឋាភិបាលអាឡឺម៉ង់និយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកចង់ធ្វើការហៅទូរស័ព្ទជាវីដេអូបន្ថែមទៀតជាមួយក្រុមប្រទេសទាំង ៧ នៅក្នុងខែមេសា និងឧសភា។ សេតវិមាននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាប្រធានាធិបតីដូណាល់ត្រាំនឹងលុបចោលការប្រជុំដោយផ្ទាល់របស់មេដឹកនាំ G7 នៅឯ Camp David នៅខែមិថុនាខាងមុខនេះដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនេះ ហើយព្រឹត្តិការណ៍នៃការប្រជុំនេះនឹងធ្វើជាលក្ខណៈសន្និសីទវីដេអូជំនួសវិញ។

កាលពីដើមសប្តាហ៍នេះលោកត្រាំបានធ្វើសន្និសីទវីដេអូជាមួយមេដឹកនាំនៃប្រទេសឧស្សាហកម្មធំៗនៅលើពិភពលោក។ ប្រធានាធិបតីគ្រោងនឹងធ្វើម្តងទៀតនៅខែមេសា ឧសភា និងមិថុនា នៅពេលការប្រជុំជាក់ស្តែងនឹងធ្វើឡើងនៅ Maryland ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here